Rean Podcast

Rean Podcast

Rean Thort

カテゴリー:Society & Culture

Casual conversation with friends and fellows about life.

2024年04月30日

សហការណ៍និងការអភិវឌ្ឍន៍

ការងារដែលមានផ្លូវវែងឆ្ងាយ ពិតណាស់គឺតម្រូវឲ្យមានការសហការណ៍ និង រៀនធ្វើការជាមួយមិត្តរួមអាជីព មិនថាចាស់ឬ ក្មេងនោះទេ! ភាគីទាំងទ្វេរនិងបានរៀនពីគ្នាទៅវិញទៅមក ដែលជាហេតុផលធ្វើឲ្យវិស័យមួយមានការអភិវឌ្ឍន៍ និង​ លូតលាស់ទៅមុខបាន! វគ្គនេះយើងជជែកគ្នាច្រើនពីវិស័យភ្លេង និង តន្រ្តីសម័យទំនើបនៅក្នុងសង្គមយើងបច្ចុប្បន្នផងដែរ ពួកយើងមានចេតនាល្អ ចង់ឲ្យបងប្អូនរៀនគិតពីជ្រុងមួយដែល អាចជួយឲ្យយើងយល់កាន់តែច្បាស់ពីវិស័យនេះ


2024年04月23日

សម្រាយរឿងជម្ងឺផ្លូវចិត្ត

អ្នកណាដែលមិនធ្លាប់ឆ្លងកាត់កាលៈទេសៈ ពិបាកចិត្ត វិបត្តិផ្លូវចិត្ត ឬ ជួបបញ្ហារផ្លូវចិត្ត? មនុស្សគ្រប់រូបគឺត្រូវតែឆ្លងកាត់វា សំខាន់វាអាស្រ័យលើគាត់ និង មនុស្សជុំវិញគាត់ ថាតើ ដំណើរឆ្លងកាត់នោះ វាមានភាពរលូន ឬ មានជួបរឿងអ្វីខ្លះ? ខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូន ហ៊ានស្វែងរកជំនួយពេលដែលអ្នកត្រូវការ និង រកអ្នកណាម្នាក់មកស្តាប់សាច់រឿងរបស់យើង ដើម្បីកុំឲ្យវាក្លាយជាជម្ងឺរាំរៃ ធ្វើឲ្យយើងពិបាកនិងប្រឈមវា។ ថែខ្លួនណាបងប្អូន ហើយព្យាយាមមើលមនុស្សជុំវិញអ្នកផង។

ភ្ញៀវកិត្តិយស​ ៖   @Yuromong-vlog  វេជ្ជ ងិន រតនរមនា និង វេជ្ជ ស៊ី រ៉ាតូ 

 


2024年03月26日

ដើរមួយជំហាន គិតមួយជំហាន

ពេលខ្លះយើងគិត គឹបានត្រឹមគិត! គិតច្រើនល្អ តែបើគិតជ្រុលមិនធ្វើ អាចនាំឲ្យយើងមានការបាក់ទឹកចិត្ត។ រឿងខ្លះគឺយើង អាចត្រឹមប្រឈមវាភ្លាមៗ ដោះស្រាយវាម្តងមួយជំហានៗ ទើបអាចដល់គោលដៅ! ភ្ញៀវកិត្តិយសៈ​ Pheakkdey ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm Google Podcast: https://bit.ly/3uXGzgO iTune: https://apple.co/3RIFIdk 


©Sopheak Chheng

Copyright © podcast.app-lis.com, All rights reserved.